


ប្រសិនបើចាំបាច់ត្រូវព្យាបាលដោយការវះកាត់។ មនុស្សយន្តវះកាត់ da Vinci Xi នឹងជួយឆ្លើយតបតម្រូវការវះកាត់នៅកន្លែងពិបាកទៅដល់។ ជួយកាត់បន្ថយឱកាសនៃផលវិបាកក្រោយការវះកាត់ មុខរបួសតូច ឈឺតិច ជាសះស្បើយលឿន។

មហារីកស្បែក គឺជាកោសិកាស្បែកដែលលូតលាស់ខុសធម្មតា និងមិនអាចគ្រប់គ្រងបាន។ វាអាចត្រូវបានបែងចែកជា 3 ប្រភេទសំខាន់ៗ: មហារីកកោសិកា basal មហារីកកោសិកា squamous និងមហារីក Melanoma

Minimally Invasive Surgery (MIS) គឺជាបច្ចេកវិទ្យាវេជ្ជសាស្រ្ដដែលធ្វើអោយការវះកាត់ស្មុគស្មាញមានភាពងាយស្រួល។

បច្ចុប្បន្ននេះ ជំងឺមហារីកពោះវៀនធំ គឺជាមូលហេតុទូទៅទី 3 នៅលើពិភពលោក ហើយពីស្ថិតិចុងក្រោយគេបានរកឃើញថា អាស៊ីអាគ្នេយ៍មានអ្នកជម្ងឺនេះកាន់តែច្រើនឡើងៗ ជាពិសេសនៅប្រទេសថៃ ច្រើនកើតលើបុរស និងស្ត្រី។ នេះមួយផ្នែកដោយសារមនុស្សភាគច្រើនធ្វេសប្រហែសក្នុងការពិនិត្យរកជំងឺនេះ។

ពោះវៀនគឺជាផ្លូវនៃប្រព័ន្ធរំលាយអាហារដែលមានប្រវែងប្រហែល 5 ទៅ 6 ហ្វីត។ 5 ហ្វីតដំបូងគឺជាពោះវៀនធំដែលភ្ជាប់ទៅនឹងរន្ធគូថដែលមានប្រវែងប្រហែល 6 អ៊ីញ។ នៅចុងម្ខាងទៀតនៃរន្ធគូថគឺទ្វារធំ។ តួនាទីសំខាន់របស់ពោះវៀនគឺផ្លាស់ប្តូរកាកសំណល់ទៅជាលាមក។ អាហារនឹងចំណាយពេលប្រហែល 3 ទៅ 8 ម៉ោងដើម្បីធ្វើដំណើរតាមពោះវៀនបន្ទាប់ពីទទួលទាន។ ក្នុងអំឡុងពេលនេះសារធាតុចិញ្ចឹមនឹងត្រូវបានស្រូបចូលទៅក្នុងរាងកាយខណៈពេលដែលសំណល់នឹងត្រូវបានយកចេញជាកាកសំណល់។