Dementia

Content Image

 

ជំងឺអាល់សៃមើរ (Alzheimer’s Disease)

 

ជំងឺអាល់សៃមើរ (Alzheimer’s Disease) គឺជាមូលហេតុសំខាន់មួយនៃជំងឺភ្លេចចងចាំ ដែលជួបញឹកញាប់នៅក្នុងអ្នកចាស់។ វាជាការបាត់បង់មុខងារខួរក្បាលដែលទាក់ទងនឹងការចងចាំ។ ជំងឺដែលបណ្ដាលឲ្យមានភាពភ្លេចចងចាំ មិនមែនមានតែអាល់សៃមើរទេ។ មានជំងឺផ្សេងៗទៀត ដែលមូលហេតុ និងការវិវត្តន៍របស់វា ខុសគ្នាផងដែរ។

 


 

ការព្យាបាល

 

បើចាប់ផ្តើមមានការភ្លេចញឹកញាប់ គួរត្រួតពិនិត្យខ្លួនឯងថា៖

  • ការធ្វើផែនការការងារមានប្រសិទ្ធភាពដែរឬទេ?

  • មានភាពតានតឹង ឬអស់កម្លាំងចិត្តដែរឬទេ?

  • មានការគេងសម្រាកគ្រប់គ្រាន់ដែរឬទេ?

  • មានស្មារតី និងការផ្តោតអារម្មណ៍ពេញលេញដែរឬទេ?

 

ព្រោះកត្តាទាំងនេះអាចបណ្តាលឲ្យភ្លេចចងចាំដូចជា ភ្លេចកូនសោ ភ្លេចទូរស័ព្ទ។

ប៉ុន្តែបើសង្កេតឃើញសមាជិកគ្រួសារ សួរចំឡើយដដែលៗ មិនដឹងថាសួររួចហើយភ្លេចចងចាំព្រឹត្តិការណ៍ ឬផ្លូវ មានអារម្មណ៍ និងអាកប្បកិរិយាប្រែប្រួល នោះគឺជាសញ្ញាដែលបញ្ជាក់ថា អាចជាជំងឺភ្លេចចងចាំ។ ជាធម្មតាអ្នកជំងឺមិនដឹងខ្លួនទេ។

ត្រូវទៅពិនិត្យវិនិច្ឆ័យឲ្យបានឆាប់រហ័ស។ បើរកឃើញមូលហេតុដែលអាចព្យាបាលបាន នឹងជួយការពារការបាត់បង់ចងចាំជាអចិន្ត្រៃយ៍។

សម្រាប់អ្នកជំងឺដែលត្រូវបានវិនិច្ឆ័យថា ជា អាល់សៃមើរ បច្ចុប្បន្នមានថ្នាំប្រភេទញ៉ាំ ដែលអាចជួយពន្យារពេលនៃការបាត់បង់មុខងារខួរក្បាល និងបង្កើនគុណភាពជីវិតរបស់មនុស្សចាស់។ តែត្រូវបានព្យាបាល និងចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រសាទ។

 


 

ការស្តារនិងថែទាំ

 

ការស្តារមុខងារការរស់នៅប្រចាំថ្ងៃ គឺជាកត្តាសំខាន់បង្ហាញពីគុណភាពជីវិត។

  • បើអ្នកចាស់អាចធ្វើសកម្មភាពប្រចាំថ្ងៃបានដោយខ្លួនឯង នឹងជួយកាត់បន្ថយហានិភ័យនៃរោគសញ្ញាដែលនាំឲ្យគុណភាពជីវិតធ្លាក់ចុះ។

  • ការបង្រៀនឲ្យអ្នកចាស់ធ្វើសកម្មភាពតូចៗដោយខ្លួនឯង។

  • ការថែទាំផ្នែករាងកាយ អារម្មណ៍ សង្គម និងចិត្តវិជ្ជា ក៏មានសារៈសំខាន់ដូចគ្នា។

 

សម្រាប់ព័ត៌មាន

Neuroscience Center

4th floor, Bangkok Hospital Ratchasima

វេជ្ជបណ្ឌិតដែលពាក់ព័ន្ធ

ជួបវេជ្ជបណ្ឌិតទាំងអស់