វិញ្ញាបនបត្រចូលប្រទេស (CoE) និងការធ្វើដំណើរទៅប្រទេសថៃ?
- បន្ទាប់ពីទទួលបានឯកសារដែលត្រូវការ Bangkok Hospital Headquarter នឹងបន្តដំណើរការ និងចេញ “លិខិតបញ្ជាក់” សម្រាប់អ្នកជំងឺ។
- ព័ត៌មានទាំងអស់របស់អ្នកជំងឺ និងលិខិតបញ្ជាក់ នឹងត្រូវបានដាក់ស្នើរួមគ្នា ដោយ Bangkok Hospital Headquarter ទៅកាន់ក្រសួងសុខាភិបាលថៃ នៅប្រទេសថៃ ដើម្បីពិចារណាអនុញ្ញាត។
- បន្ទាប់មក លិខិតបញ្ជាក់ នឹងត្រូវបានដាក់ស្នើទៅកាន់ស្ថានទូតរាជាណាចក្រថៃ នៅប្រទេសដែលកំពុងស្ថិតនៅ ដើម្បីស្នើសុំវិញ្ញាបនបត្រចូលប្រទេស (CoE) ដែលជាការអនុញ្ញាតឱ្យចូលប្រទេសថៃ។
- ពេលបានអនុម័ត អ្នកជំងឺនឹងទទួលបានវិញ្ញាបនបត្រចូលប្រទេសពីស្ថានទូត។ ការដឹកជញ្ជូនវេជ្ជសាស្ត្រទៅប្រទេសថៃ អាចរៀបចំបន្ថែមបាន។
