នៅប្រទេសថៃ អត្រាកើតជំងឺឆ្អឹងខ្នងមានការកើនឡើង ខណៈពេលបច្ចុប្បន្ននេះយើងចំណាយពេលច្រើនលើកុំព្យូទ័រ។ នេះរួមបញ្ចូលទាំងការមានកត្តាហានិភ័យផ្នែកសរីរាង្គ ឥរិយាបថខុសឆ្គង ភាពតានតឹង និងសម្ពាធសង្កត់។

មជ្ឈមណ្ឌលឆ្អឹងខ្នងជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់អ្នកជំងឺរបស់យើង ដោយសារការប្តេជ្ញាចិត្តរបស់យើងគឺ “ការព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ“។ យើងផ្តល់ការថែទាំរួមជាមួយនឹងស្តង់ដារអន្តរជាតិ គោលបំណងកាត់បន្ថយការវះកាត់ដែលមិនចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាសម្រាប់អ្នកជំងឺ។
- ឈឺកស្រួចស្រាវ និងរ៉ាំរ៉ៃ
- លៀនឌីសឆ្អឹងខ្នង (ការឈឺចាប់ចេញមកពីចង្កេះដល់ភ្លៅ កំភួនជើង និងម្រាមជើង)
- ជំងឺសឹកឆ្អឹងខ្នង (ការឈឺចាប់រាលដាលពីចង្កេះដល់ភ្លៅ កំភួនជើង និងម្រាមជើង)
- ជំងឺសឹកឆ្អឹងកងខ្នងត្រង់ក (ការឈឺចាប់ចេញមកពីកទៅស្មា និងដៃ)
- ជំងឺមហារីក និងការឆ្លងមេរោគឆ្អឹងខ្នង (ឈឺខ្នងធ្ងន់ធ្ងរ)
- ជំងឺឆ្អឹងខ្នងវៀច Scoliosis (ខូចទ្រង់ទ្រាយឆ្អឹងខ្នង, គម្លាតនៅក្នុងអ័ក្សនៃឆ្អឹងខ្នង)
- ការវះកាត់ឆ្អឹងខ្នងពីមុនបានបរាជ័យ
- ជំងឺពុកឆ្អឹង និងការបាក់ឆ្អឹងខ្នង (ឈឺខ្នងធ្ងន់ធ្ងរចំពោះមនុស្សចាស់)
- របួសឆ្អឹងខ្នងពីគ្រោះថ្នាក់
- ឈឺសាច់ដុំរ៉ាំរ៉ៃ; ជំងឺ Myofascial pain syndrome (MPS)