សេវាស្នើសុំប្រវត្តិឯកសារវេជ្ជសាស្ត្រ វិញ្ញាបនបត្រពេទ្យ ច្បាប់ចម្លងបង្កាន់ដៃចំណាយ និងឯកសារផ្សេងៗជាបុគ្គល។ អ្នកអាចដាក់ពាក្យតាមបណ្តាញអនឡាញ ដោយផ្តល់ឯកសារគាំទ្រការស្នើសុំឱ្យបានគ្រប់គ្រាន់ រួមទាំងលិខិតឆ្លងដែន ឬបណ្ណសម្គាល់អត្តសញ្ញាណរបស់អ្នកជំងឺ។
ក្នុងករណីស្នើសុំជំនួសអ្នកជំងឺ សូមផ្តល់ឯកសារបន្ថែម ដូចជា បណ្ណសម្គាល់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យ និងលិខិតអំណាច។
ក្នុងករណីដែលអ្នកជំងឺជាអនីតិជន ត្រូវមានឯកសារបន្ថែម ដូចជា សៀវភៅគ្រួសារ ឬសំបុត្រកំណើត។
ចុចទីនេះ ដើម្បីចូលទៅកាន់ប្រព័ន្ធស្នើសុំឯកសារ។
ប្រសិនបើមិនស្រួលក្នុងការចូលប្រព័ន្ធស្នើសុំតាមអនឡាញទេ អ្នកអាចទាក់ទងផ្នែកសេវាឯកសារវេជ្ជសាស្ត្រដោយផ្ទាល់ តាមលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលដែលបានផ្តល់ខាងក្រោម។
ផ្នែកសេវាឯកសារវេជ្ជសាស្ត្រ ការិយាល័យកណ្តាល Bangkok Hospital
គីអូសសេវាកម្ម៖ ជាន់ទី 1 អគារ D
ទូរស័ព្ទ 02-755-1203 ម៉ោងសេវាកម្ម៖ 08:00 – 16:00 នាឡិកា
អ៊ីមែល៖ [email protected]