ហេតុអ្វីត្រូវជ្រើសរើសមជ្ឈមណ្ឌលឈាមវិទ្យា:
នៅមជ្ឈមណ្ឌលឈាមវិទ្យា យើងព្យាបាលអ្នកជំងឺជាលក្ខណៈគ្រួសារ ដើម្បីបណ្តុះទំនុកចិត្ត និងជំនឿលើក្រុមវេជ្ជសាស្រ្ដ និងវិធីព្យាបាលរបស់យើង ដែលទាំងអស់នេះជាចំណុចសំខាន់ដើម្បីធានាថា ការព្យាបាលជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានឹងពន្យល់យ៉ាងច្បាស់លាស់ដល់អ្នកជំងឺ និងសាច់ញាតិរាល់ជំហាននៃដំណើរការព្យាបាល។ មជ្ឈមណ្ឌលផ្តល់សេវា One Stop Service ជាមួយនឹងឧបករណ៍ដ៏ទូលំទូលាយ ដែលនៅពេលដែលអ្នកជំងឺត្រូវបានចុះឈ្មោះនៅមន្ទីរពេទ្យវ៉ាត់តាណូសុត នោះគាត់នឹងមិនត្រូវបញ្ជូនទៅស្ថាប័នផ្សេងនោះទេ ព្រោះមន្ទីរពេទ្យនឹងផ្តល់នូវការថែទាំចាំបាច់ទាំងអស់ ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាឯកទេស 24/7 ដើម្បីផ្តល់ការគាំទ្រ និងបំពេញតម្រូវការរបស់អ្នកជំងឺ។