ការពិត
លំពែងមានរាងជាផ្លែសារី និងមានប្រវែងប្រហែល 6 អ៊ីញ ដែលមានទីតាំងជ្រៅក្នុងពោះចន្លោះក្រពះ និងឆ្អឹងខ្នង។ លំពែងមានធាតុផ្សំ3 គឺ ក្បាល តួ និងកន្ទុយ។ វាទទួលខុសត្រូវចំពោះការផលិតអរម៉ូនរួមទាំងអាំងស៊ុយលីនដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក្នុងខ្លួន។ វាក៏ផ្តល់អង់ស៊ីមដែលជួយរំលាយអាហារផងដែរ។ មហារីកលំពែងគឺជារឿងធម្មតាបំផុតចំពោះបុគ្គលដែលមានអាយុពី 60-80 ឆ្នាំ ហើយអត្រាស្មើគ្នាចំពោះបុរស និងស្ត្រី។ មូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងគឺមិនទាន់ស្គាល់ច្បាស់ទេ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជក់បារីគឺ មានហានិភ័យ2-3 ដងខ្ពស់ជាងមនុស្សធម្មតា។ មនុស្សនៅក្នុងមុខរបរមួយចំនួនក៏មានហានិភ័យខ្ពស់ផងដែរ ឧទាហរណ៍ការងារដែលទាក់ទងជាមួយធ្យូងថ្ម ឧស្ម័ន ថ្នាំសម្លាប់សត្វល្អិត និងការងារនៅក្នុងបរិយាកាសឧស្សាហកម្ម។ បុគ្គលដែលមានប្រវត្តិគ្រួសារមានជំងឺមហារីកលំពែង ងាយនឹងវិវត្តទៅជាជម្ងឺនេះ 3 ដងខ្ពស់ជាងមនុស្សធម្មតា។







