ផ្នែកជំងឺតម្រងនោម (Nephrology)
តម្រងនោម គឺជាអង្គងសំខាន់ដូចជាមណ្ឌលបំផុតសំណល់ ដែលមានភារកិច្ចក្នុងការបញ្ចេញសារធាតុពុលចេញពីឈាម។ ដោយសារតែតម្រងនោមតែងតែធ្វើការប្រឈមជាមួយសំណល់ និងមេរោគជាបន្តបន្ទាប់ ដូច្នេះវាងាយនឹងខូចខាត។ ជំងឺតម្រងនោម ត្រូវបានគេស្គាល់ថាជា “អ្នកសម្លាប់ស្ងាត់” ពីព្រោះមិនបង្ហាញរោគសញ្ញា នៅដំណាក់កាលដំបូងៗ។ ភាគច្រើនអ្នកជំងឺតែងតែត្រូវបានរកឃើញ នៅពេលដែលតម្រងនោមបាត់បង់សមត្ថភាពដល់ជាង 70%។ ជំងឺដែលជួបញឹកញាប់មាន ដូចជា ជំងឺតម្រងនោមរ៉ាំរ៉ៃ, ថ្មតម្រងនោម និងការរលាកតម្រងនោមពីមេរោគ។
ផ្នែកជំងឺតម្រងនោម (Nephrology) ផ្តល់សេវាកម្មពិនិត្យ និងព្យាបាលជំងឺតម្រងនោម ដោយវេជ្ជបណ្ឌិតឯកទេស (Nephrologist)។ ការពិនិត្យប្រើឧបករណ៍ទំនើប ដូចជា ម៉ាស៊ីនអ៊ុលត្រាសោនទំនើបដែលផ្ដល់រូបភាពច្បាស់ល្អ និងម៉ាស៊ីន CT Scan ក៏ដូចជាការពិនិត្យមន្ទីរពិសោធន៍ផ្សេងៗ។ ក៏ប៉ុន្តែសម្រាប់អ្នកជំងឺមានជំងឺធ្ងន់ ឬស្ថានភាពអាសន្ន ក៏មានការសហការជាមួយផ្នែកលាងឈាម ដើម្បីផ្តល់សេវាព្យាបាលជាប់24ម៉ោងផងដែរ។
