គ្លីនិកជំងឺសរសៃឈាមខួរក្បាល
ជំងឺសរសៃឈាមខួរក្បាល (Stroke) គឺជាភាពខ្វះឈាមក្នុងខួរក្បាល ដោយសារតែសរសៃឈាមខួរក្បាលតឹង/ទប់ស្ទះ ឬមានឈាមហូរនៅក្នុងខួរក្បាល។ ជំងឺនេះធ្វើឲ្យឈាមមិនអាចផ្គត់ផ្គង់ខួរក្បាលបាន បណ្ដាលឲ្យកោសិកាខួរក្បាលខ្វះអុកស៊ីសែន ហើយនាំឲ្យកោសិកាខួរក្បាលស្លាប់។ អ្នកជំងឺត្រូវតែជួបវេជ្ជបណ្ឌិតភ្លាមៗ។ ការព្យាបាលឱ្យបានទាន់ពេលវេលា គឺសំខាន់ណាស់ ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរពីការស្លាប់កោសិកាខួរក្បាល កាត់បន្ថយផលវិបាកផ្សេងៗ និងបង្ការភាពពិការនិងភាពទទួលទោសក្នុងជីវិត។
រោគសញ្ញាដែលជាអាសន្ន
-
វិលមុខ / ឈឺក្បាលយ៉ាងខ្លាំងជាភ្លាមៗ ជាមួយរោគសញ្ញាផ្សេងៗដូចជា ការដើរមិនស្មើ ការរក្សាតុល្យភាពខុសប្រក្រតី ឬសន្លប់ (Altered Consciousness) មានអាការៈវឹកវរ និងក្អួត
-
បញ្ហាផ្នែកចក្ខុវិស័យ តាមភ្នែកមួយ ឬទាំងពីរ មានការមើលមិនច្បាស់ ឬឃើញរូបភាពទ្វេ
-
មាត់វែង ឬមុំមាត់ទម្លាក់ភ្លាមៗ
-
ដៃឬជើងខ្សោយ ឬមានអារម្មណ៍ស្ពឹកស្រពន់ភ្លាមៗ នៅផ្នែកមុខ ដៃ ឬជើង (ភាគច្រើនកើតនៅតែម្ខាងនៃរាងកាយ)
-
និយាយមិនច្បាស់ និយាយមិនចេញ ឬមិនអាចយល់ពាក្យរបស់អ្នកដទៃបាន មានភាពច្របូកច្របល់ ឬភាន់ច្រលំ
ការថែទាំសុខភាពសម្រាប់អ្នកជំងឺ
-
ត្រួតពិនិត្យ និងគ្រប់គ្រងសម្ពាធឈាម
-
គ្រប់គ្រងទម្ងន់ឲ្យស្ថិតក្នុងកម្រិតធម្មតា
-
បរិភោគអាហារដែលមានប្រយោជន៍
-
ធ្វើលំហាត់ប្រាណទៀងទាត់
-
ជៀសវាងការជក់បារី និងការផឹកស្រា
-
ពិនិត្យសុខភាពជាទៀងទាត់
➡️ វិធីទាំងនេះជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល។
