HDL (High Density Lipoprotein) គឺជាប្រភេទខ្លាញ់ដែលមានដង់ស៊ីតេខ្ពស់។ វាជាខ្លាញ់ល្អសម្រាប់សរសៃឈាម ព្រោះវាការពារខ្លាញ់អាក្រក់ដូចជា កូឡេស្តេរ៉ុល ទ្រីគ្លីសេរីដ និង LDL ពីការប្រមូលផ្តុំក្នុងសរសៃឈាម។ HDL បញ្ជូនខ្លាញ់អាក្រក់ត្រឡប់ទៅថ្លើមវិញ ដើម្បីបំផ្លាញ និងបណ្តេញចេញពីរាងកាយ ដូច្នេះកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរផ្សេងៗ។
LDL (Low Density Lipoprotein) ដើរតួជាអ្នកដឹកជញ្ជូនខ្លាញ់កូឡេស្តេរ៉ុលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកម្រិតខ្ពស់ពេក វានឹងកកកុញនៅក្នុងជញ្ជាំងសរសៃឈាម ធ្វើឱ្យសរសៃឈាមរួមតូច និងរឹង។



