ខ្លាញ់រុំថ្លើមជា បញ្ហាមិនប្រក្រតីមួយទៀតដែលកើតឡើងជាមួយថ្លើមរបស់យើង។ វាជាស្ថានភាពដែលរាងកាយមិនអាចប្រើប្រាស់ខ្លាញ់ទាំងអស់ដែលខ្លួនបានប្រើប្រាស់។ ដូច្នេះហើយ វាប្រមូលផ្តុំជា triglycerides នៅក្នុងថ្លើម ដែលមានផលប៉ះពាល់ ដូចជាអាចបង្កជាជំងឺក្រិនថ្លើម និងមហារីកថ្លើម។
មនុស្សជាច្រើនអាចយល់ខុសថា ជំងឺខ្លាញ់រុំថ្លើម កើតឡើងតែចំពោះអ្នកលើសទម្ងន់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏អាចកើតមានចំពោះអ្នកដែលផឹកស្រាច្រើនហួសប្រមាណ ញ៉ាំអាហារមានជាតិខ្លាញ់ និងផ្អែមច្រើនពេក មានជំងឺទឹកនោមផ្អែម ឬសូម្បីតែលេបថ្នាំ ឱសថ ឬអាហារបំប៉ន។ ទាំងនេះក៏អាចរួមចំណែកដល់ជំងឺខ្លាញ់រុំថ្លើមផងដែរ។


