មិនថាអ្នកមានរបៀបរស់នៅបែបណា កុំឲ្យបញ្ហាសុខភាពមករារាំងការរស់នៅតាមរបៀបដែលអ្នកចង់បាន
រ៉ូបូតជំនួយវះកាត់ da Vinci Xi គឺជាបច្ចេកវិទ្យាវះកាត់តាមកាមេរ៉ាដោយរបួសតូច ដែលជួយបង្កើនភាពត្រឹមត្រូវក្នុងការវះកាត់ អាចចូលដល់តំបន់ដែលពិបាក និងស្មុគស្មាញបានល្អ ព្រមទាំងជួយកាត់បន្ថយការរបួសដល់ជាលិកា កាត់បន្ថយការបាត់បង់ឈាម និងជួយឲ្យអ្នកជំងឺស្ដារខ្លួនបានលឿនជាងមុន ដើម្បីត្រឡប់ទៅជីវិតប្រចាំថ្ងៃដោយមានទំនុកចិត្ត
សេចក្ដីសង្ខេបខ្លឹមសារពីវីដេអូ
រ៉ូបូតជំនួយវះកាត់ da Vinci Xi គឺជាអ្វី
រ៉ូបូតជំនួយវះកាត់ da Vinci Xi ជាប្រព័ន្ធរ៉ូបូតដែលបានរចនាមកសម្រាប់ការវះកាត់តាមកាមេរ៉ាបែបរបួសតូច (Minimally Invasive Surgery) ដោយវេជ្ជបណ្ឌិតវះកាត់ជាអ្នកគ្រប់គ្រងការធ្វើការទាំងអស់តាមរយៈប្រព័ន្ធកុំព្យូទ័រ រ៉ូបូតមិនធ្វើការវះកាត់ដោយខ្លួនឯងទេ
ប្រព័ន្ធនេះមានដៃមេកានិច 4 ដៃ ដែលអាចផ្លាស់ទីដោយសេរី និងបង្វិលបានច្រើនទិសដៅ ដូចជាចលនារបស់ដៃ និងកដៃវេជ្ជបណ្ឌិតវះកាត់ ធ្វើឲ្យអាចវះកាត់នៅតំបន់ដែលជ្រៅ ចង្អៀត ឬពិបាកចូលដល់បាន ព្រមទាំងមានកាមេរ៉ាគុណភាពខ្ពស់ប្រព័ន្ធរូបភាព 3 មิติ ដែលជួយឲ្យមើលឃើញលម្អិតនៃអង្គងាយបានច្បាស់លាស់ពេញមួយដំណើរការវះកាត់
ប្រព័ន្ធរ៉ូបូតជំនួយវះកាត់ da Vinci Xi រួមមាន 3 ផ្នែក
Surgeon Console: ទីតាំងដែលវេជ្ជបណ្ឌិតវះកាត់អង្គុយគ្រប់គ្រងការវះកាត់ តាមរយៈអេក្រង់រូបភាព 3 មិតិ គុណភាពខ្ពស់ ដើម្បីគ្រប់គ្រងចលនារបស់ដៃមេកានិចទាំងអស់ឲ្យបានត្រឹមត្រូវ
Patient Cart: ឈុតដៃមេកានិចដែលស្ថិតនៅក្បែរអ្នកជំងឺ រួមមានដៃមេកានិចសរុប 4 ដៃ ដោយ 1 ដៃប្រើសម្រាប់គ្រប់គ្រងកាមេរ៉ា និង 3 ដៃផ្សេងទៀតប្រើឧបករណ៍វះកាត់សម្រាប់កាត់ បំបែក ដុតចៀស (cauterize) និងដេរជាលិកា
Vision Cart: ប្រព័ន្ធដំណើរការ និងគ្រប់គ្រងរូបភាពក្នុងអំឡុងពេលវះកាត់ ព្រមទាំងបង្ហាញរូបភាពគុណភាពខ្ពស់ឲ្យក្រុមវះកាត់អាចតាមដានការវះកាត់បានជាពេលវេលាពិត (real-time)
da Vinci Xi អាចប្រើព្យាបាលជំងឺអ្វីខ្លះ
រ៉ូបូតជំនួយវះកាត់ da Vinci Xi អាចនាំមកប្រើក្នុងការព្យាបាលជំងឺក្នុងវិស័យវះកាត់ច្រើនសាខា រួមមាន
- ជំងឺសួត និងទ្រូង
- ជំងឺប្រព័ន្ធផ្លូវទឹកនោម
- ជំងឺក្នុងផ្ទៃពោះ
- ជំងឺផ្នែកនារីវេជ្ជសាស្ត្រ
- ជំងឺក្នុងមាត់ និងតំបន់ក្បាល និងក
ចំណុចពិសេសនៃការវះកាត់ដោយរ៉ូបូត da Vinci Xi ការវះកាត់ដោយរ៉ូបូតជំនួយវះកាត់ da Vinci Xi មានអត្ថប្រយោជន៍ច្រើនផ្នែក អាចចូលដល់ទីតាំងដែលជ្រៅ និងស្មុគស្មាញបានត្រឹមត្រូវជាងមុន ប្រព័ន្ធរូបភាព 3 មិតិ គុណភាពខ្ពស់ ជួយឲ្យឃើញលម្អិតនៃអង្គងាយបានច្បាស់ បង្កើនភាពត្រឹមត្រូវក្នុងការវះកាត់តាមកាមេរ៉ា កាត់បន្ថយការបាត់បង់ឈាមក្នុងអំឡុងពេលវះកាត់ កាត់បន្ថយឱកាសកើតមានផលវិបាកពីការវះកាត់ ប្រព័ន្ធ Built-in Tremor Filtration ជួយកាត់បន្ថយផលប៉ះពាល់ពីការញ័រដៃរបស់វេជ្ជបណ្ឌិតវះកាត់ របួសវះកាត់មានទំហំតូច ឈឺតិច និងស្ដារខ្លួនបានលឿន កាត់បន្ថយរយៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជួយឲ្យត្រឡប់ទៅជីវិតប្រចាំថ្ងៃបានលឿនជាងមុន វះកាត់បានត្រឹមត្រូវ ដើម្បីស្ដារខ្លួនបានលឿនជាងមុន
ដោយបទពិសោធន៍របស់ក្រុមវេជ្ជបណ្ឌិតវះកាត់ Bangkok Hospital ផ្សំផ្សារជាមួយបច្ចេកវិទ្យា រ៉ូបូតជំនួយវះកាត់ da Vinci Xi ជួយលើកកម្ពស់ការវះកាត់តាមកាមេរ៉ាឲ្យមានភាពត្រឹមត្រូវកាន់តែខ្ពស់ កាត់បន្ថយកម្រិតដែនកំណត់នៃការវះកាត់បែបប្រពៃណី និងជួយឲ្យអ្នកជំងឺស្ដារខ្លួនបានលឿន ដើម្បីត្រឡប់ទៅរស់នៅតាមរបៀបដែលចង់បានដោយមានទំនុកចិត្ត








