Bangkok Hospital
Caret Right
Search
CTA Curve
ស្វែងរកវេជ្ជបណ្ឌិត icon
ស្វែងរកវេជ្ជបណ្ឌិត
ការណាត់ជួប icon
ការណាត់ជួប
ទំនាក់ទំនង icon
ទំនាក់ទំនង
ទូរសព្ទ undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
រក្សាទំនាក់ទំនង
មើលនៅលើផែនទី Google
    គោលការណ៍

    |

    គោលការណ៍ខូគី

    Copyright © 2026 Bangkok Hospital. All right reserved


    សៀវភៅបញ្ជីបណ្តាញមន្ទីរពេទ្យ
    MEMBER OFBDMS logo

    មជ្ឈមណ្ឌលជំងឺសួត និងផ្លូវដង្ហើម

    សេវាកម្ម
    វេជ្ជបណ្ឌិត
    ជំងឺនិងការព្យាបាល
    ទំនាក់ទំនងយើង

    ទិដ្ឋភាពទូទៅ

    ទំនាក់ទំនងយើង

    Content Image

    មជ្ឈមណ្ឌលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើមមានឯកទេសក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការគ្រប់គ្រងបញ្ហាផ្លូវដង្ហើម។ មជ្ឈមណ្ឌលផ្តល់សេវាកម្មដើម្បីស្តារមុខងារសួត និងផ្លូវដង្ហើម ក្រោមការមើលថែទាំរបស់គ្រូពេទ្យសួតដែលមានបទពិសោធន៍ខ្ពស់ គាំទ្រដោយក្រុមបុគ្គលិកពេទ្យឯកទេស ដែលត្រូវបានបណ្តុះបណ្តាលដើម្បីដោះស្រាយជាពិសេសជាមួយបញ្ហាជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម។ យើងសង្កត់ធ្ងន់លើសេវាកម្មប្រកបដោយគុណភាព និងការកែលម្អជាបន្តបន្ទាប់ដែលសaម្រេចបានតាមរយៈការវាយតម្លៃបុគ្គលិកជាប្រចាំ និងការអនុវត្តបច្ចេកវិជ្ជា និងបច្ចេកទេសវេជ្ជសាស្ត្រចុងក្រោយបង្អស់នៅក្នុងការរក្សាថែទាំអ្នកជំងឺដែលមានបញ្ហាជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម។ 

    អ្នកឯកទេសនៅមជ្ឈមណ្ឌលនេះក៏ផ្តល់ការព្យាបាលយ៉ាងពេញលេញសម្រាប់ជំងឺសួតរ៉ាំរ៉ៃជាច្រើនប្រភេទដូចជាជំងឺរបេង ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ (COPD) ជម្ងឺហើមសួត និងជំងឺហឺត។

    សេវាកម្មនៅមជ្ឈមណ្ឌលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើមរួមមាន៖

    • ជំងឺសួត និងអាឡែស៊ី
    • ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ
    • ជំងឺរលាកសួត
    • ជំងឺរលាកសួត ជំងឺរបេង ជំងឺរលាកទងសួត
    • អង្គភាពថែទាំអ្នកជំងឺសំខាន់និងធ្ងន់ធ្ងរ
    • ក្អករ៉ាំរ៉ៃ
    • មហារីកសួត
    • ជំងឺហឺត

    វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យរួមមាន៖

    • ការពិនិត្យដោយ​ Fiber Optic Bronchoscopy
    • ការធ្វើកោសល្យវិច័យដោយ Pleural Needle Biopsy
    • ការធ្វើតេស្តមុខងារសួត
    • ថូរ៉ាកូស្កូស្កុប Thoracoscopy
    • ការធ្វើរោគវិនិច្ឆ័យឆ្លុះសុង Laparoscopy

    បុគ្គលិកពេទ្យរបស់យើងមានឯកទេសក្នុងមុខវិជ្ជាជាច្រើន៖

    • គ្រូពេទ្យវះកាត់ទ្រូងដើម្បីផ្តល់ការប្រឹក្សា និងការព្យាបាល
    • គ្រូពេទ្យឯកទេសខាងជំងឺមហារីក និងគ្រូពេទ្យជំនាញខាងកាំរស្មីអ៊ិចក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក
    • អ្នកឯកទេសព្យាបាលរោគសរីរវិទ្យា សម្រាប់ការពិគ្រោះយោបល់ និងការស្តារមុខងារសួត
    • អ្នកជំនាញខាងអាលែហ្សី/គ្រូពេទ្យជំនាញខាងភាពស៊ាំ សម្រាប់ការពិគ្រោះ និងព្យាបាលក្នុងករណីមានផលវិបាកអាលែហ្សីពីស្ថានភាពផ្លូវដង្ហើម

    សម្រាប់ព័ត៌មាន

    មជ្ឈមណ្ឌលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម

    ជាន់ទី 5 អគារមន្ទីរពេទ្យបាងកក

    ប្រចាំថ្ងៃ ម៉ោង 08.00 ព្រឹក – 04.00 រសៀល។

    (+66) 2310 3008

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    វេជ្ជបណ្ឌិតដែលពាក់ព័ន្ធ

    ជួបវេជ្ជបណ្ឌិតទាំងអស់

    ជំងឺនិងការព្យាបាល

    មើលទាំងអស់