Bangkok Hospital
Caret Right
Search
CTA Curve
ស្វែងរកវេជ្ជបណ្ឌិត icon
ស្វែងរកវេជ្ជបណ្ឌិត
ការណាត់ជួប icon
ការណាត់ជួប
ទំនាក់ទំនង icon
ទំនាក់ទំនង
ទូរសព្ទ undefined
Menu
  • Select Hospital

  • Language

អ្នកប្រហែលជាចាប់អារម្មណ៍

កញ្ចប់ថែទាំសម្ភពPackage Image

កញ្ចប់ថែទាំសម្ភព

69,000 - 89,000 បាត

កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
កញ្ចប់ពិនិត្យជំងឺអាល់ហ្សៃមឺរPackage Image

កញ្ចប់ពិនិត្យជំងឺអាល់ហ្សៃមឺរ

29,000 បាត

35,000 បាត

កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
កញ្ចប់ពិនិត្យសុខភាពសម្រាប់ប្រជាជនខ្មែរPackage Image

កញ្ចប់ពិនិត្យសុខភាពសម្រាប់ប្រជាជនខ្មែរ

24,400 - 30,300 បាត

កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
កញ្ចប់ពិនិត្យបេះដូង "បេះដូងតែមួយ សំរាប់គ្រប់ជំនាន់"Package Image

កញ្ចប់ពិនិត្យបេះដូង "បេះដូងតែមួយ សំរាប់គ្រប់ជំនាន់"

5,200 - 18,000 បាត

កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
កញ្ចប់ច្រើនទៀត
Bangkok Hospital
រក្សាទំនាក់ទំនង
មើលនៅលើផែនទី Google
    គោលការណ៍

    |

    គោលការណ៍ខូគី

    Copyright © 2026 Bangkok Hospital. All right reserved


    សៀវភៅបញ្ជីបណ្តាញមន្ទីរពេទ្យ
    MEMBER OFBDMS logo
    កញ្ចប់ពិនិត្យបេះដូង "បេះដូងតែមួយ សំរាប់គ្រប់ជំនាន់"
    undefined
    កញ្ចប់ពិនិត្យបេះដូង "បេះដូងតែមួយ សំរាប់គ្រប់ជំនាន់"កញ្ចប់ពិនិត្យបេះដូង "បេះដូងតែមួយ សំរាប់គ្រប់ជំនាន់"

    កញ្ចប់ពិនិត្យបេះដូង "បេះដូងតែមួយ សំរាប់គ្រប់ជំនាន់" Bangkok Heart Hospital

    កាលបរិច្ឆេទផុតកំណត់ 31 មករា 2026

    5,200 - 18,000 បាត

    កញ្ចប់ពិនិត្យបេះដូង "បេះដូងតែមួយ សំរាប់គ្រប់ជំនាន់"
    undefined

    Package Detail

    តើអ្នកស្ថិតនៅជំនាន់មួយណា? Gen Z, Gen X, Gen Y ឬ Baby Boomers តើ​អ្នក​ដឹង​ថា​ក្រុម​អាយុ​ណាមួយ​ដែលអាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ប្រភេទ​ណាខ្លះ តោះមកស្គាល់ “ជំងឺបេះដូង” តើគួរពិនិត្យបេះដូងនៅអាយុប៉ុន្មាន?

     

    បេះដូងតែមួយ សំរាប់គ្រប់ជំនាន់ — ដើម្បីបេះដូងរបស់អ្នកមានសុខភាពល្អគ្រប់វ័យគ្រប់ជំនាន់”

    ការថែរក្សាបេះដូងមិនត្រូវបានកំណត់ចំពោះតែមនុស្សចាស់តែ​ប៉ុណ្ណោះទេ ដោយនាពេលបច្ចុប្បន្នការប្រើប្រាស់ជីវិតប្រចាំថ្ងៃខុសៗគ្នា និងកត្តាសុខភាពដែលផ្លាស់ប្តូរទៅតាមអាយុ ការកើនឡើងបញ្ហាខ្យល់ធូលី PM អាចបង្ករហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូងដោយមិនដឹងខ្លួន។

    ពិនិត្យបេះដូងរបស់អ្នក! តើជំនាន់ណាដែលប្រឈមនឹងជំងឺបេះដូង?

    One heart packages

    Gen B (Baby Boomer) និង Silent Generation

    កើតក្នុងកំឡុងឆ្នាំ 1928-1964 (អាយុ 61-97)

    បេះដូងមួយជីវិត៖ ក្រុមហានិភ័យខ្ពស់គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះការថែទាំបេះដូងអោយបានគ្រប់ជ្រុងជ្រោយ

    អាកប្បកិរិយាឬការរស់នៅប្រចាំថ្ងៃ ដែលមានលក្ខណៈសំខាន់ៗ៖

    • ការវិវឌ្ឍន៍នៃអាយុឬវ័យចាស់ បង្កើននូវហានិភ័យនៃជំងឺបេះដូង និងអាចចុះខ្សោយនៃសរសៃឈាមបេះដូងកាន់តែយ៉ាប់យ៉ឺន។
    • ភាគច្រើនមិនសូវមានអាការះស្ថិតនៅស្ងប់ស្ងាត់
    • អាចនិងបង្ករមកពីជំងឺរ៉ាំរ៉ៃ ដូចជាលើសឈាម ទឹកនោមផ្អែម និងខ្លាញ់អាក្រក់លើសនៅសសៃរឈាម។
    • ធ្លាប់ជក់បារី និងពិសារគ្រឿងស្រវឹងតាំងតែពីនៅវ័យក្មេងជំទង់
    • ធ្លាប់មានប្រវត្តិគ្រួសារបានកើតជំងឺដាច់ឬស្ទះសរសៃឈាមបេះដូង

    ជំងឺបេះដូងដែលមានគ្រោះថ្នាក់ខ្ពស់និងជួបប្រទះញឹកញាប់៖

    • ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺដាច់សរសៃឈាមបេះដូង
    • ជំងឺខ្សោយបេះដូង
    • ស្ទះសន្ទះបេះដូងAortic ឬកក់ស្ទះកាល់ស្យូមនៅសន្ទះបេះដូង
    • បេះដូងលោតខុសចង្វាក់ឬញ័រខុសធម្មតាAtrial fibrillation (AF)

    គន្លឹះសម្រាប់ “បេះដូងមានសុខភាពល្អសមស្របទៅតាមអាយុ”

    • ពិនិត្យចលនាសន្ទះបេះដូងឬ(EKG)និងអេកូដើម្បីពិនិត្យវ៉ាល់បេះដូង និងសាច់ដុំបេះដូងSuperior Heart Screening Echo/EST
    • ការធ្វើតេស្តស្ត្រេស ដោយដើរនៅលើម៉ាស៊ីនហាត់ប្រាណ៖មើលពីស្ថានភាពស្ត្រេស និងការពិនិត្យបេះដូង ដោយអេកូ/EST
    • ពិនិត្យកំរិតកក់ស្ទះកាល់ស្យូមនៅសរសៃឈាមបេះដូង ឬ CT Coronary Calcium Score ដើម្បីវាយតម្លៃហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូង។
    • ពិនិត្យបេះដូងលោតខុសចង្វាក់ កាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង
    • គ្រប់គ្រងជំងឺរ៉ាំរ៉ៃ ហើយធ្វើលំហាត់ប្រាណស្រាលៗ។

    One heart packages

    Gen X

    កើតក្នុងកំឡុងឆ្នាំ 1965-1979 (អាយុ 46-60)

    សុខភាពបេះ ដូងត្រូវតែរឹងមាំ៖ អ្នកមានកាត្វកិច្ចដឹកនាំគ្រួសារនិងជាជំហរ ដើម្បីថែរក្សា​អនាគត់​គ្រួសារអោយបានល្អ។

    អាកប្បកិរិយាឬការរស់នៅប្រចាំថ្ងៃ ដែលមានលក្ខណៈសំខាន់ៗ៖

    • ជាកំឡុងពេលដែលទទួលរងនូវភាពតានតឹងខ្លាំងពីការងារ និងទំនួលខុសត្រូវក្នុងគ្រួសារ
    • បន្តញ៉ាំអាហារគ្មានតុល្យភាព និងមិនល្អប៉ះពាល់សុខភាពដូចជា អាហារចំអិនបែបរហ័ស អាហារកែច្នៃ អាហារមានរស់ជាតិខ្លាញ់ ជូរប្រៃឬហិលខ្លាំង។
    • ការធ្វើលំហាត់ប្រាណមានការថយចុះឬមិនមាន។
    • ជក់បារី ឬពិសារគ្រឿងស្រវឹងជាប្រចាំ ឬញឹកញាប់

    ជំងឺបេះដូងដែលមានគ្រោះថ្នាក់ខ្ពស់និងជួបប្រទះញឹកញាប់៖

    • ជំងឺស្ទះសរសៃឈាមបេះដូង៖ បណ្តាលមកពីការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម
    • ត្បៀតឬរីកពោងសរសៃឈាមបេះដូង៖ បណ្តាលមកពីភាពតានតឹង ការជក់បារី និងសម្ពាធឈាមខ្ពស់។
    • ជំងឺខ្សោយបេះដូង ឬជំងឺ myocardial infarction ធ្ងន់ធ្ងរ
    • បេះដូងលោតញាប់ខុសចង្វាក់

    គន្លឹះសម្រាប់ “បេះដូងមានសុខភាពល្អសមស្របទៅតាមអាយុ”

    • ពិនិត្យចលនាសន្ទះបេះដូងឬ(EKG)និងអេកូដើម្បីពិនិត្យវ៉ាល់បេះដូង និងសាច់ដុំបេះដូងSuperior Heart Screening Echo/EST
    • ពិនិត្យកំរិតកក់ស្ទះកាល់ស្យូមនៅសរសៃឈាមបេះដូង ឬ CT Coronary Calcium Score ដើម្បីវាយតម្លៃហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូង។
    • ការពិនិត្យអ៊ុលត្រាសោនពោះ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺចលនាគ្រាប់ឈាមក្រហមពោងឬស្ទះ (Aortic aneurysm) ដោយការពិនិត្យបេះដូងនិងសួត។
    • ការពិនិត្យហ្សែនតំណពូជជំងឺបេះដូង ដើម្បីវាយតម្លៃហានិភ័យនៃជំងឺបេះដូង សម្រាប់ផែនការបង្ការ និងព្យាបាលតាំងពីដំបូង
    • ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក កាត់បន្ថយភាពតានតឹង និងញ៉ាំអាហារដែលមានសុខភាពល្អ ឈប់ពិសារបារី និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។

    One heart packages

    Gen Y

    កើតក្នុងកំឡុងឆ្នាំ 1980-1994 (អាយុ 31-45)

    បេះដូងសកម្ម៖ ក្រុមវ័យធ្វើការ ដើម្បីចាប់ផ្តើមគ្រួសារ ខិតខំធ្វើការនិងកសាងអាជីព – រក្សាភាពរឹងមាំដើម្បីបន្តដំណើរជីវិត

    អាកប្បកិរិយាឬការរស់នៅប្រចាំថ្ងៃ ដែលមានលក្ខណៈសំខាន់ៗ៖

    • ឧស្សាហ៍ព្យាយាមប្រឹងប្រែង មានភាពតានតឹងខ្ពស់ពីការគ្រប់គ្រងជីវិត និងភារកិច្ចការងារផ្សេងៗ សម្រាកមិនគ្រប់គ្រាន់។
    • របៀបរស់នៅដែលប្រញាប់ប្រញាល់ ទទួលទានអាហាររហ័ស និងភេសជ្ជៈមានជាតិស្ករ
    • លំហាត់ប្រាណមិនទៀងទាត់

    ជំងឺបេះដូងដែលមានគ្រោះថ្នាក់ខ្ពស់និងជួបប្រទះញឹកញាប់៖

    • ជំងឺសរសៃឈាមបេះដូង៖ មកពីភាពតានតឹង និងរបបអាហារមិនត្រឹមត្រូវ
    • ជំងឺស្ទះសរសៃឈាមបេះដូង៖ ខ្លាញ់ក្នុងឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម ពីការញ៉ាំអាហារដែលចាប់ផ្តើមមានប៉ះពាល់ដល់បេះដូង
    • ចង្វាក់បេះដូងលោតញាប់ ឬចង្វាក់បេះដូងមិនទៀងទាត់៖ ពីការទទួលទានជាតិកាហ្វេអ៊ីន ឬស្រា
    • ជំងឺបេះដូងតំណពូជ Aortic aneurysm ដោយសារហ្សែន ឬ ភាពតានតឹង ការជក់បារី និងជំងឺលើសឈាមជាដើម។

    គន្លឹះសម្រាប់ “បេះដូងមានសុខភាពល្អសមស្របទៅតាមអាយុ”

    • ពិនិត្យចលនាសន្ទះបេះដូងឬ(EKG)និងអេកូដើម្បីពិនិត្យវ៉ាល់បេះដូង និងសាច់ដុំបេះដូង Superior Heart Screening Echo/EST
    • ពិនិត្យកំរិតកក់ស្ទះកាល់ស្យូមនៅសរសៃឈាមបេះដូង ឬ CT Coronary Calcium Score ដើម្បីវាយតម្លៃហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូង។
    • ការពិនិត្យអ៊ុលត្រាសោនពោះ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺចលនាគ្រាប់ឈាមក្រហមពោងឬស្ទះ (Aortic aneurysm) ដោយការពិនិត្យបេះដូងនិងសួត។
    • ការធ្វើតេស្តស្ត្រេស ដោយដើរនៅលើម៉ាស៊ីនហាត់ប្រាណ៖ Superior Heart Screening Echo/EST
    • គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណទៀងទាត់ កាត់បន្ថយជាតិស្ករ និងខ្លាញ់។

    One heart packages

    Gen Z

    កើតក្នុងកំឡុងឆ្នាំ 1995-2009 (អាយុ 16-30)

    ក្រុមបេះ ដូងដែលទើបចាប់ផ្តើម៖ សម្រាប់យុវវ័យឌីជីថល ចាប់ផ្តើមជីវិតដោយបេះដូងដែលរឹងមាំ ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកអ្វីដែលថ្មីៗតាមសង្គមបច្ចុប្បន្នដោយភាពជឿជាក់។

    អាកប្បកិរិយាឬការរស់នៅប្រចាំថ្ងៃ ដែលមានលក្ខណៈសំខាន់ៗ៖

    • រស់នៅក្នុងជីវិតដែលប្រញាប់ប្រញាល់ និងផ្តោតអារម្មណ៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយះអេក្រង់យូរ និងមិនសូវធ្វើលំហាត់ប្រាណ។
    • ទំនោរក្នុងការទទួលទានអាហាររហ័ស និងភេសជ្ជៈមានជាតិស្ករ
    • ភាពតានតឹងអាចកើតឡើងពីការសិក្សា ឬចាប់ផ្តើមការងារ។

    ជំងឺបេះដូងដែលមានគ្រោះថ្នាក់ខ្ពស់និងជួបប្រទះញឹកញាប់៖

    • ចង្វាក់បេះដូងលោតញាប់៖ បណ្តាលមកពីភាពតានតឹង និងការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្ពស់។
    • ជំងឺសរសៃឈាមបេះដូងនៅដំណាក់កាលដំបូង៖ ពីទម្លាប់នៃការញ៉ាំ និងរបៀបរស់នៅមិនសូវស្រួល
    • ជំងឺរលាកសាច់ដុំបេះដូង
    • ជំងឺបេះដូងពីកំណើតដូចជាសន្ទះជញ្ជាំងប្រអប់បេះដូងធ្លាយជាទូទៅរួមមាន: Atrial Septal Defect (ASD)/ Patent Foramen Ovale: PFO

    គន្លឹះសម្រាប់ “បេះដូងមានសុខភាពល្អសមស្របទៅតាមអាយុ”

    • ពិនិត្យចលនាសន្ទះបេះដូងឬ(EKG)និងអេកូដើម្បីពិនិត្យវ៉ាល់បេះដូង និងសាច់ដុំបេះដូង Superior Heart Screening Echo/EST
    • ហាត់ប្រាណ និងគេងឱ្យបានគ្រប់គ្រាន់។
    • ឈប់ជក់បារីគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិច និងកាត់បន្ថយអាហារដែលមានជាតិស្ករ និងខ្លាញ់។

    One heart packages

    Gen Alpha และ Gen Beta

    កើតក្នុងកំឡុងឆ្នាំ 2010-2025 (អាយុ 1-15 ឆ្នាំ)

    បេះដូងវ័យក្មេង៖ ក្មេងជំនាន់ក្រោយទាំងអស់ – បេះដូងមានសុខភាពល្អ គឺជាគន្លឹះនៃអនាគតដ៏ភ្លឺស្វាង

    អាកប្បកិរិយាឬការរស់នៅប្រចាំថ្ងៃ ដែលមានលក្ខណៈសំខាន់ៗ៖

    • ការញៀនកុំព្យូទ័រឬឧបករណ៍។ ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃយូរ
    • មិនសូវមានសកម្មភាពរាងកាយ
    • ទំនោរក្នុងការញ៉ាំអាហារដែលមានជាតិស្ករ និងភេសជ្ជៈ
    • មានភាពតានតឹងអំឡុងពេលសិក្សា ត្រូវគេជេរប្រមាថតាមបណ្តាញសង្គម ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខភាពបេះដូងនាពេលអនាគត
    • ប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូង

    ជំងឺបេះដូងដែលមានគ្រោះថ្នាក់ខ្ពស់និងជួបប្រទះញឹកញាប់៖

    • ស្ថានភាពបេះដូងពីកំណើត បណ្តាលមកពីការវិវឌ្ឍន៍បេះដូងខុសប្រក្រតីអំឡុងពេលមានផ្ទៃពោះ។
    • ជំងឺ​បេះដូង​រលាក​សន្លាក់​ដោយសារ​សន្ទះ​បេះដូង​ត្រូវបាន​ខូចខាត​ជា​អចិន្ត្រៃយ៍​ដោយ​ជំងឺ​រលាក​សន្លាក់​
    • Cardiomegaly ឬបេះដូងរីកធំ
    • ចង្វាក់បេះដូងលោតខុសចង្វាក់
    • Myocarditis – ការរលាកនៃសាច់ដុំបេះដូង
    • ជំងឺបេះដូងដែលបណ្តាលមកពីកង្វះវីតាមីន B1

    គន្លឹះសម្រាប់ “បេះដូងមានសុខភាពល្អសមស្របទៅតាមអាយុ”

    • Electrocardiogram (EKG) និង Echo ដើម្បីពិនិត្យមើលភាពមិនធម្មតា ប្រសិនបើមានសំលេងចលនាបេះដូងលាន់ឡើងខុសប្រក្រតី៖ Superior Heart Screening Echo/EST
    • ការពិនិត្យហ្សែនបេះដូង ដើម្បីវាយតម្លៃហានិភ័យនៃជំងឺបេះដូង ប្រសិនបើអ្នកមានប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូង ដើម្បីការពារ និងរៀបចំផែនការព្យាបាលតាំងពីដំបូង។
    • លេងកីឡានិងហាត់ប្រាណ កំណត់ការប្រើប្រាស់ស្មាតហ្វូន/ហ្គេម។
    • បរិភោគ​អាហារ​ដែល​ផ្តល់​សុខភាព​បេះដូង​ដូច​ជា ត្រី​សាល​ម៉ុ​ន គ្រាប់ និង​ផ្លែឈើ និង​បន្លែ ។

     

    បេះដូងមានសុខភាពល្អគ្រប់ជំនាន់ – “បេះដូងតែមួយ សំរាប់គ្រប់ជំនាន់”

    មន្ទីរពេទ្យបេះដូងបាងកក – មន្ទីរពេទ្យបេះដូងឯកទេសនៅអាស៊ីប៉ាស៊ីហ្វិក។

     

    តម្លៃកញ្ចប់នេះមានសុពលភាពចាប់ពីថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025។

    អ្នកប្រហែលជាចាប់អារម្មណ៍

    កញ្ចប់សុងសរសៃឈាមបេះដូង និងការវះកាត់បេះដូងPackage Image

    កញ្ចប់សុងសរសៃឈាមបេះដូង និងការវះកាត់បេះដូង

    62,000 - 1,610,500 បាត

    កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
    កញ្ចប់ចាក់ថ្នាំពណ៌ និងការសុងឆ្លុះសរសៃឈាមបេះដូងPackage Image

    កញ្ចប់ចាក់ថ្នាំពណ៌ និងការសុងឆ្លុះសរសៃឈាមបេះដូង

    54,000 - 250,000 បាត

    កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
    កញ្ចប់ព្យាបាលជំងឺបេះដូងលោតខុសចង្វាក់និងការរំញោចអគ្គិសនីនៃបេះដូងPackage Image

    កញ្ចប់ព្យាបាលជំងឺបេះដូងលោតខុសចង្វាក់និងការរំញោចអគ្គិសនីនៃបេះដូង

    264,500 - 1,037,000 បាត

    កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
    កញ្ចប់ព្យាបាលជំងឺថតបេះដូងខាងលើមានប្រហោងដោយបំពង់កាតេទែPackage Image

    កញ្ចប់ព្យាបាលជំងឺថតបេះដូងខាងលើមានប្រហោងដោយបំពង់កាតេទែ

    506,000 - 531,000 បាត

    កាលបរិច្ឆេទផុតកំណត់ 31 មករា 2026
    កញ្ចប់ច្រើនទៀត