Bangkok Hospital
Caret Right
Search
CTA Curve
ស្វែងរកវេជ្ជបណ្ឌិត icon
ស្វែងរកវេជ្ជបណ្ឌិត
ការណាត់ជួប icon
ការណាត់ជួប
ទំនាក់ទំនង icon
ទំនាក់ទំនង
ទូរសព្ទ undefined
Menu
  • Select Hospital

  • Language & Currency

Bangkok Hospital
រក្សាទំនាក់ទំនង
មើលនៅលើផែនទី Google
    គោលការណ៍

    |

    គោលការណ៍ខូគី

    Copyright © 2026 Bangkok Hospital. All right reserved


    សៀវភៅបញ្ជីបណ្តាញមន្ទីរពេទ្យ
    MEMBER OFBDMS logo
    CHAT

    គ្លីនិកវះកាត់បេះដូង

    សេវាកម្ម
    វេជ្ជបណ្ឌិត
    ជំងឺនិងការព្យាបាល
    ប្រវត្តិរបស់អ្នកជំងឺ
    កញ្ចប់ និងការផ្សព្វផ្សាយ
    ទំនាក់ទំនងយើង

    ទិដ្ឋភាពទូទៅ

    ទំនាក់ទំនងយើង

    គ្លីនិកព្យាបាលបេះដូង ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាពិនិត្យ វាយតម្លៃ និងរោគវិនិច្ឆ័យសម្រាប់ស្ថានភាពនៃសរសៃឈាមបេះដូង។ ផ្តល់ការព្យាបាល និងតាមដានការថែទាំអ្នកជំងឺដែលមានបញ្ហាសរសៃឈាមបេះដូង និងជំងឺបេះដូង ischemic ។ ឬមានភាពមិនធម្មតានៃសរសៃឈាម

    គ្លីនិកវះកាត់បេះដូងផ្តល់សេវាផ្តោតលើការវះកាត់ (ជាធម្មតាផ្អែកលើបំពង់កាតេទែរ ) ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺបេះដូង។ ការព្យាបាលតាមបំពង់កាតេទែរ និងការត្រួតពិនិត្យជាបន្តបន្ទាប់គ្របដណ្តប់លើស្ថានភាពបញ្ហាសរសៃឈាមបេះដូងដូចជា ជំងឺសាច់ដុំបេះដូងស្លាប់ និងជំងឺសរសៃឈាមបេះដូងទាំងស្ថានភាពស្រួចស្រាវ និងរ៉ាំរ៉ៃដែលបណ្តាលមកពីជំងឺត្បៀតសរសៃឈាមបេះដូង ឬស្ទះនៃសរសៃឈាមបេះដូង។

    កំឡុងពេលវះកាត់បេះដូង បំពង់ស្តើងវែងមួយហៅថា បំពង់កាតេទែរត្រូវបានបញ្ចូលទៅក្នុងសរសៃឈាម ឬសរសៃវ៉ែននៅក្រលៀន ក ឬដៃ បន្ទាប់មកបំពង់កាតេទែរត្រូវបានបញ្ចូលតាមសរសៃឈាមទៅកាន់បេះដូង។ គួបផ្សំជាមួយនឹងការប្រើប្រាស់កាំរស្មីអ៊ិច ការចាក់ថ្នាំពណ៌ត្រូវបានចាក់ដើម្បីកំណត់ពីភាពខុសប្រក្រតីនៃសរសៃឈាមក្នុងបេះដូង។ បន្ទាប់ពីចូលដល់សរសៃឈាមដែលមានការត្បៀតចុងប៉េងប៉ោងដែលគ្របដោយស្តេនត្រូវបានបំប៉ោង។ ចុងប៉េងប៉ោងបង្ហាប់បន្ទះប្រឆាំងនឹងជញ្ជាំងសរសៃឈាម និងពង្រីកស្តេន (ដែលគេស្គាល់ថាជាការពង្រីកប៉ោងនៃសរសៃឈាម) ។ នៅពេលដែលបន្ទះត្រូវបានបង្ហាប់ ហើយស្តេននៅនឹងកន្លែង នោះប៉េងប៉ោងត្រូវបានបញ្ចេញខ្យល់និងដកចេញ (គេស្គាល់ថាជា ការដាក់បញ្ចូលស្តេនសរសៃឈាម)។ ជារឿយៗស្តេនត្រូវបានទុកនៅក្នុងសរសៃឈាមដើម្បីជួយរក្សាសរសៃឈាមមិនឲ្យត្បៀត។ ឧបករណ៍វេជ្ជសាស្រ្តផ្សេងទៀតអាចត្រូវបានប្រើប្រាស់បន្ថែមដើម្បីធ្វើឲ្យអលទ្ធផលនៃការព្យាបាលកាន់តែប្រសើរ។

    ក្នុងករណីអាសន្ន ផែនការព្យាបាលនឹងត្រូវបានពន្យល់ និងពិភាក្សាយ៉ាងច្បាស់លាស់ជាមួយអ្នកជំងឺ និងក្រុមគ្រួសារ។ ការអប់រំអ្នកជំងឺត្រូវបានធ្វើឡើងដើម្បីផ្តល់ព័ត៌មានដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីជម្រើសជំនួសនៃការព្យាបាលជាមួយនឹងគុណសម្បត្តិ និងគុណវិបត្តិ ផែនការព្យាបាល និងការរៀបចំ ឬការណែនាំមុន និងក្រោយការព្យាបាល។

    ចាប់តាំងពីការវះកាត់ផ្នែកបេះដូងអាចធ្វើឡើងដោយវិធីមុខរបួសតូច បើប្រៀបធៀបទៅនឹងការវះកាត់បេះដូងបើកចំហ យើងឃើញថាអ្នកជំងឺទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យរួមមានការឈឺចាប់តិចជាងមុន ការស្នាក់នៅមន្ទីរពេទ្យខ្លីជាងមុន និងឆាប់ជាសះស្បើយ។

    ព្យាបាល​ជំងឺ​បេះដូង​តាម​វិធី​ដូច​ខាង​ក្រោម៖

    • Percutaneous Coronary Intervention (PCI)៖ ការពង្រីកសរសៃឈាមបេះដូងរួមតូច ឬស្ទះដោយប្រើប៉េងប៉ោង និង/ឬស្តេន
      • Fractional Flow Reserve (FFR)៖ ការវាស់សម្ពាធឌីផេរ៉ង់ស្យែលនៅក្នុងសរសៃឈាមបេះដូងជាដែលអាចវាស់សម្ពាធឈាម និងលំហូរបានយ៉ាងត្រឹមត្រូវតាមរយៈផ្នែកជាក់លាក់នៃសរសៃឈាមបេះដូង។
      • Rotablation៖ ការកូសកំណកកាល់ស្យូមក្នុងសរសៃឈាមបេះដូងដោយម៉ាស៊ីន Rotablation។ ក្នុងអំឡុងពេលដំណើរការបំពង់កាតេទែរត្រូវបាននាំទៅចំណុចដែលរួមតូចនៅក្នុងសរសៃឈាមបេះដូង។ នៅចុងបំពង់មានក្បាលបង្វិល​ក្នុង​ល្បឿន​លឿន ហើយ​កិន​កម្ទេចកំណកកាល់ស្យូមនៅលើ​ជញ្ជាំង​សរសៃឈាម​។ ភាគល្អិតមីក្រូទស្សន៍ត្រូវបានទឹកនាំទៅទៅតាមចរន្តឈាម។
      • Intravascular ultrasound (IVUS) គឺជាការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រដោយប្រើបំពង់កាតេទែរដែលបានរចនាឡើងយ៉ាងពិសេសជាមួយនឹងឧបករណ៍អ៊ុលត្រាសោនខ្នាតតូចដែលភ្ជាប់ទៅនឹងចុងនៃបំពង់កាតេទែរ។ ចុងជិតនៃបំពង់ត្រូវបានភ្ជាប់ជាមួយអ៊ុលត្រាសោនកុំព្យូទ័រ ដើម្បីបង្ហាញបង្ហាញពីការស្ទះនៅក្នុងសរសៃឈាម និងគ្រោងសាងនៃជញ្ជាំងសរសៃឈាមដើម្បីធ្វើការពង្រីកសរសៃឈាមនៅកន្លែងដែលត្បៀតដែលធ្វើឲ្យការដាក់ស្តេននៅពេលធ្វើPCIកាន់តែមានប្រសិទ្ធិភាព ។
    • Balloon Valvuloplasty: ជាការពង្រីកប្រឹសបេះដូងដោយប៉េងប៉ោង វា​ជា​បច្ចេកទេស​សម្រាប់​ពង្រីក​សរសៃឈាម​បេះដូង ដោយ​មិន​ចាំបាច់​វះកាត់​ប្តូរ ឬ​ជួសជុល​ប្រឹសបេះដូង​។ ក្នុងពេលដំណើរការបំពង់កាតេទែរត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមនៅក្រលៀនចូលទៅក្នុងបេះដូងតាមសរសៃឈាម។ នៅពេលដែលបំពង់ចូលដល់ប្រឹសបេះដូង គ្រូពេទ្យជំនាញបេះដូងបំប៉ោងប៉ាឡូនធំមួយនៅចុងបំពង់ ដើម្បីបើកប្រឹសបេះដូង។ នៅពេលដែលប្រឹសបេះដូងបើក បាឡូននឹងត្រូវបានបន្ធូរហើយបំពង់កាតេទែរក៏ត្រូវដកចេញ។
    • ជំងឺបេះដូងពីកំណើត
      • ការបិតប្រហោងនៃជញ្ជាំងថតបេះដូងខាងលើ An atrial septal defect (ASD)៖  គឺជារន្ធមួយរវាងថតខាងលើទាំងពីរនៃបេះដូង។ ដើម្បីបិទប្រហោង គ្រូពេទ្យឯកទេសជំងឺបេះដូងធ្វើអន្តរាគមន៍ដាក់ឧបករណ៍ពិសេសមួយនៅក្នុងបេះដូងរបស់កុមារតាមរយៈការបញ្ចូលបំពង់កាតេទែរ។
      • Patent Ductus Arteriosus (PDA)៖​ ការបិទប្រហោងសរសៃឈាមក្រហមដែលកើតចេញពីភាពមិនប្រក្រតីនៃសរសៃឈាមរវាងសួត និងបេះដូង។ កុមារភាគច្រើនអាចបិទ PDA ដោយបញ្ចូលបំពង់កាតេទែរ។
    • ការព្យាបាលជំងឺសរសៃឈាមត្បៀតខាងចុង (PAD)
    • ការពិនិត្យដោយការដាក់បំពងកាតេទែរនិងការធ្វើបាឡូនពង្រីកសរសៃឈាម(PCI)សម្រាប់សរសៃឈាមក្រហមដែលមិនមែនជាសរសៃឈាមបេះដូង។

    សម្រាប់ព័ត៌មាន

    គ្លីនិកវះកាត់បេះដូង

    ជាន់ទី 1 អគារ H មន្ទីរពេទ្យបេះដូងបាងកក

    ច័ន្ទ ដល់ អាទិត្យ 07.00- 04.00 ល្ងាច។

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    វេជ្ជបណ្ឌិតដែលពាក់ព័ន្ធ

    ជួបវេជ្ជបណ្ឌិតទាំងអស់

    កញ្ចប់ និងការផ្សព្វផ្សាយ

    កញ្ចប់ចាក់ថ្នាំពណ៌ និងការសុងឆ្លុះសរសៃឈាមបេះដូងកញ្ចប់ចាក់ថ្នាំពណ៌ និងការសុងឆ្លុះសរសៃឈាមបេះដូង
    កញ្ចប់ចាក់ថ្នាំពណ៌ និងការសុងឆ្លុះសរសៃឈាមបេះដូង

    ព័ត៌មានលម្អិត
    កញ្ចប់ព្យាបាលជំងឺបេះដូងលោតខុសចង្វាក់និងការរំញោចអគ្គិសនីនៃបេះដូងកញ្ចប់ព្យាបាលជំងឺបេះដូងលោតខុសចង្វាក់និងការរំញោចអគ្គិសនីនៃបេះដូង
    កញ្ចប់ព្យាបាលជំងឺបេះដូងលោតខុសចង្វាក់និងការរំញោចអគ្គិសនីនៃបេះដូង

    264,500 - 1,037,000 បាត

    ព័ត៌មានលម្អិត
    កញ្ចប់ព្យាបាលជំងឺថតបេះដូងខាងលើមានប្រហោងដោយបំពង់កាតេទែកញ្ចប់ព្យាបាលជំងឺថតបេះដូងខាងលើមានប្រហោងដោយបំពង់កាតេទែ
    កញ្ចប់ព្យាបាលជំងឺថតបេះដូងខាងលើមានប្រហោងដោយបំពង់កាតេទែ

    506,000 - 531,000 បាត

    ព័ត៌មានលម្អិត
    កញ្ចប់ច្រើនទៀត

    ជំងឺនិងការព្យាបាល

    មើលទាំងអស់

    ប្រវត្តិរបស់អ្នកជំងឺ

    មើលទាំងអស់