ស្ថិតិបង្ហាញថាករណីមហារីកសុដន់កំពុងកើនឡើងជាលំដាប់ទាំងនៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ដោយហេតុនេះ មន្ទីរពេទ្យមហារីក វ៉ាត់តាណូសុត បានបង្កើតមជ្ឈមណ្ឌលផ្នែកសុដន់ ដើម្បីផ្តល់ការថែទាំដល់ស្ត្រីគ្រប់វ័យ។ មជ្ឈមណ្ឌលផ្នែកសុដន់ផ្តល់នូវក្រុមអ្នកឯកទេសពហុជំនាញ ដែលរួមមាន គ្រូពេទ្យវះកាត់ គ្រូពេទ្យជំនាញខាងកាំរស្មី គ្រូពេទ្យឯកទេសខាងរោគសើស្បែក និងអ្នកជំនាញផ្នែកមហារីក ដែលគាំទ្រដោយបច្ចេកវិជ្ជាចុងក្រោយបង្អស់សម្រាប់ការពិគ្រោះ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសុដន់។ ការទទួលស្គាល់ដោយ JCI ពីសហរដ្ឋអាមេរិកមានន័យថា សេវាកម្មរបស់យើងត្រូវបានធ្វើតាមស្តង់ដារអន្តរជាតិ
មហារីកសុដន់គឺអាចព្យាបាលបាន ជាពិសេសនៅពេលដែលការធ្វើរោគវិនិច្ឆ័យរកឃើញនៅដំណាក់កាលដំបូង។ មន្ទីរពេទ្យវ៉ាត់តាណូសុតបានលើកទឹកចិត្តអ្នកជំងឺឱ្យទៅពិនិត្យសុខភាពនៅមុនពេលមានរោគសញ្ញាណាមួយចាប់ផ្តើមបង្ហាញ។ នេះវានឹងជួយបង្កើនជម្រើសនៃការព្យាបាល និងផ្តល់ឱកាសជោគជ័យខ្ពស់ក្នុងការព្យាបាល។

សម្រាប់ព័ត៌មាន
មជ្ឈមណ្ឌលផ្នែកសុដន់
ជាន់ទី3 មន្ទីពេទ្យមហារីក វាត់តាណូសុត
ថ្ងៃច័ន្ទ អង្គារ សុក្រ សៅរ៍ ចាប់ពីម៉ោង 08:00 ព្រឹក ដល់ 04:00 ល្ងាច
ថ្ងៃពុធ ព្រហស្បតិ៍ : 08.00 ព្រឹក ដល់ 07.00 យប់
ថ្ងៃអាទិត្យ: 08.00 ព្រឹក - 03.00 រសៀល
